Welcome to Yen Malin's Site!!! We would like to inform you that we have "Young Investor Meeting" every saturday afternoon, start from 2:00pm until 4:00pm. Please contact us directly for more detail via Tel: +855 9 68 10 10 68 / +855 85 48 11 38 or Email: malinyen@gmail.com or click HERE to reserve your seat.

Thursday, March 9, 2017

Cambodian Youth for Development - CYD



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ


អង្គការយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ
សេចក្ដីជូនដំណឹង


អង្គការយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងដោយក្រុមយុវជនកម្ពុជាមួយក្រុមក្នុងគោលបំណងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិតាម រយៈការចូលរួមជួយបណ្ដុះបណ្ដាលនិងកសាងធនធានមនុស្សប្រកបដោយគុណភាព និង គុណធម៍ ហើយ អង្គការនេះប្រកាន់នូវគោលការណ៍ឯករាជ្យ ដោយមិនបម្រើនិន្នាការគណៈបក្សនយោបាយ  សាសនាណាមួយឡើយ។

គោលបំណងចម្បង៖
-​ អភិវឌ្ឍធនធានមនុស្ស
-​ កាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម
- ដោះស្រាយបញ្ហាប្រឈមរបស់យុវជន និង កុមារ
-​ ផ្ដល់ទីប្រឹក្សាដល់អ្នកដែលជួបបញ្ហា
- បង្កើតកម្មវិធីមនុស្សធម៍ដើម្បីជួយសង្គម
- បណ្ដុះផ្នត់គំនិតកុមារ និង យុវជន ក្នុងកិច្ចការពារ និង អភិវឌ្ឍសង្គម

បេសកកម្ម៖
-​ បង្កើត មជ្ឈមណ្ឌលយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ
បង្កើត ថ្នាក់បណ្ដុះបណ្ដាលភាសាបរទេស និង វិជ្ជាជីវៈ
- បណ្ដុះបណ្ដាលកុមារ និង យុវជនឲ្យក្លាយទៅជាធនធានមនុស្សដែលមានគុណភាព
- ស្វែងរកការងារសមរម្យសម្រាប់យុវជន
- ចូលរួមធ្វើសកកម្មភាពអភិវឌ្ឍសង្គម

ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សង្គម អង្គការយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ មានការគាំទ្រ ឲ្យបង្កើតឡើងយ៉ាងពេញទំហឹងដើម្បីចូលរួមអភិវឌ្ឍសង្គមពីសំណាក់មហាជនដែលបានយល់ព្រម ផ្ដល់ពត៌មានអំពីពួកគេហើយអះអាងថាពួកគេគាំទ្រឲ្យមានការបង្កើតអង្គការនេះឡើងដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា។



ដោយៈ យ៉េន ម៉ាលីន